PR

ត្រៀមៗ! នៅថ្ងៃ ១៤កុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន ហ្គេនស៍បឺគ នឹងចាប់ឆ្នោតផ្សងសំណាងជូន គូស្វាមី ភរិយាថ្មី ចំនួន៥២គូ

BY
Liny01
February 11, 2025

ត្រៀមៗៗ! សូមជម្រាបជូនពុកម៉ែ បងប្អូនទាំងអស់ ជាពិសេសគូស្វាមីភរិយាថ្មី ដែលបានជ្រើសរើស ស្រាបៀរ ហ្គេនស៍បឺគ ដាក់ក្នុងកម្មពិធីមង្គលការ ខួបកំណើត ឡើងគេហដ្ឋានថ្មី និងកម្មពិធីផ្សេងៗ អោយបានជ្រាបថា ក្រុមហ៊ុន នឹងធ្វើការចាប់ឆ្នោតផ្សងសំណាង ជូនដល់អតិថិជន ក្នុងកម្មវិធី អាពាហ៍ពិពាហ៍ អស្ចារ្យ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់។

ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្រុងដូនកែវ ទីរួមខេត្តតាកែវ ក្នុងកម្មពិធីប្រគុំតន្រ្តី ហ្គេនស៍បឺគ GANZBERG IDOL KUN KHMER CONCERT និងមានការផ្សាយផ្ទាល់នៅលើ Page ផ្លូវការ BEER GANZBERG (ហ្វេសបុកផេក) និងស្ថានីយ៍ទូរទស្សន៍ ហង្សមាស HD TV ផងដែរ។

កុំភ្លេចរង់ចាំតាមដានទស្សនា ដើម្បីផ្ទៀងផ្ទាត់ កន្ទុយប័ណ្ណដែលមាននៅក្នុងដៃរបស់អស់លោកអ្នក។ តើគូស្វាមី ភរិយារូបណានឹងក្លាយទៅជាអតិថិជនកំពូលសំណាង? ការចាប់រង្វាន់អាពាហ៍ពិពាហ៍ អស្ចារ្យ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ មានដូចខាងក្រោម៖

– រង្វាន់ ១៦៨ដុល្លារ ជូនពួកម៉ាក ១០០នាក់ ចំនួន ២រង្វាន់
– រង្វាន់ ១,០០០ដុល្លារ ចំនួន ៥០រង្វាន់

អាពាហ៍ពិពាហ៍អស្ចារ្យ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ឈ្នះទាំងអ្នកលក់ ឈ្នះទាំងអ្នកទិញ!
GANZBERG រូបរាងកំប៉ុងថ្មី ពេលយើងក្រេបចូលទៅ និយាយពីថា ស្រួលផឹក ផឹកស្រួល ផឹក GANZBERG បានឆ្ងាញ់! ។ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា!

Share This Post: