ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រព្រមានថា ការឱបថើប និងស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមខ្លាំងពេក អាចបង្កហានិភ័យ និងគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន

    BY autoadmin May 4, 2019
    អ្នកវិទ្យាសាស្ត្រព្រមានថា ការឱបថើប និងស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមខ្លាំងពេក អាចបង្កហានិភ័យ និងគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន

    យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Glasgow Caledonian ដែលចេញផ្សាយដោយ daily mail បានឱ្យដឹងថា រាល់ម្ចាស់សត្វចិញ្ចឹមត្រូវបានគេព្រមានអំពីហានិភ័យនៃភាពស្និទ្ធស្នាលរបស់ពួកគេជាមួយនឹងសត្វចិញ្ចឹម ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេទៀតផង។ ការចាប់កាន់សត្វចិញ្ចឹមដូចជា៖ ការថើប ឬការឱប អាចនឹងចម្លងបាក់តេរីដែលមានភាពស៊ាំជាមួយនឹងថ្នាំបង្ការតាមរយៈទឹកមាត់របស់វា ដែលបញ្ហានេះវាបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភជាខ្លាំង។

    បាក់តេរីអាចប្រែជាមានភាពស៊ាំជាមួយថ្នាំបង្ការ នៅពេលដែលមនុស្ស ឬសត្វ ប្រើប្រាស់កម្រិតថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ ឬប្រសិនបើពួកគេចេះតែប្រើផ្តេសផ្តាស់។ វាមានន័យថា បាក់តេរីដែលធ្វើសកម្មភាពលើសត្វចិញ្ចឹមរបស់អ្នក អាចក្លាយជាបាក់តេរីដែលធន់ទ្រាំនឹងថ្នាំបង្ការ ហើយវានឹងចម្លងទៅកាន់មនុស្សដែលស្រឡាញ់ និងស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមខ្លាំង។ ប៉ុន្តែអ្នកចិត្តសាស្រ្តដែលនៅពីក្រោយការសិក្សានេះបាននិយាយថា អាកប្បកិរិយាទាំងនោះ «មានតម្លៃណាស់ ដែលពួកគេ (ម្ចាស់សត្វ) មិនទំនងជាអាចផ្លាស់ប្តូរបានងាយនោះទេ»។

    យ៉ាងណាមិញជុំវិញបញ្ហានេះ អ្នកជំនាញមិនបានឱ្យអ្នកស្រឡាញ់សត្វទាំងនោះបោះបង់ចោលនូវសត្វចិញ្ចឹមរបស់ពួកគេនោះទេ។ ប៉ុន្តែដើម្បីជាការការពារម្ចាស់សត្វមិនគួរថើបពួកវាផ្ទាល់នឹងមាត់ ឬប្រសិនបើលោកអ្នកមានរបួស ឬវាមានរបួស ទាំងសត្វ និងម្ចាស់មិនគួរប៉ះផ្ទាល់ជាមួយគ្នានោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: