ព័ត៌មានជាតិ
ឆេះរថយន្ត Prius នៅផ្លូវរដ្ឋសភា ដោយសារតែឆ្លងប្រព័ន្ធភ្លើង បង្កឱ្យឆេះរាលដល់រថយន្តមួយគ្រឿងទៀតដែលចតនៅក្បែរគ្នា
BY Naren
February 17, 2025
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១៣:០៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីឆេះរថយន្ត នៅផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងបង្កជាអគ្គិភ័យ។

អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ 2BQ 6541 (ខូចខាត ៨០%) និងឆេះរាលដល់រថយន្តចំនួន ០១គ្រឿងទៀត ម៉ាកTOYOTA VELOZ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BY 8441 (ខូចខាត១០%) ។
នៅវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក៕


