Royal Enfield Hunter 350 ក្លាយជាម៉ូឌែលលក់ដាច់ជាងគេនៅកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ
- BY
- Liny01
- February 18, 2025
ក្រុមហ៊ុន Royal Enfield ជាក្រុមហ៊ុនល្បីឈ្មោះបោះសម្លេងមួយនៅកម្ពុជាផ្នែកម៉ូតូធំហើយ Royal Enfield Hunter 350 បានក្លាយជាម៉ូឌែលដ៏ពេញនិយមបំផុតមួយរបស់ម៉ាកយីហោនេះផងដែរ។ ម៉ូឌែលនេះ ត្រូវបានគេស្គាល់តាមរយៈការឌីហ្សាញបែប retro-modern , ប្រព័ន្ធដំណើរការម៉ាស៊ីនល្អ ,មជ្ឈមណ្ឌលសេវាកម្មដែរយកចិត្តទុកដាក់ និងតម្លៃសមរម្យ ដែលនេះធ្វើឱ្យ Hunter 350 បានក្លាយជាម៉ូឌែលដែលអ្នកបើកបរក្នុងប្រទេសកម្ពុជាដែលស្រលាញ់ម៉ូតូឌីហ្សាញបែបបុរាណកាត់ទំនើបនិយមចូលចិត្តជិះជាងគេ។

ទម្ងន់ស្រាល ល្បឿនស្ទុះល្អ របស់ Hunter 350 បានទាក់ចិត្តអ្នកបើកបរក្នុងទីក្រុង និងអ្នកទើបរៀនជិះដំបូងៗ រហូតធ្វើឱ្យម៉ូឌែលនេះក្លាយជាម៉ូតូដ៏លេចធ្លោមួយក្នុងចំណោមគូប្រជែងរបស់ខ្លួន។ ជាក់ស្ដែងចាប់តាំងពី Royal Enfield Hunter 350 បានក្លាយជាម៉ូឌែលលក់ដាច់បំផុតមក ក្នុងអំឡុងសប្តាហ៍ទីពីរនៃខែកុម្ភៈ នេះ Hunter 350 ត្រូវបានលក់ចេញចំនួន ២០គ្រឿង ហើយនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងលក់ចេញ ១៥គ្រឿងបន្ថែមទៀត។ ចង់ដឹងអត់? ហេតុអ្វី Royal Enfield Hunter 350 ពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា តស់! មកដឹងពីចំណុចពិសេសៗទាំង ៤ របស់ម៉ូឌែលនេះនៅខាងក្រោមនេះ៖
1. Retro-Modern Design and Customization Options:
Hunter 350 ទាក់ចិត្តទាំងអ្នកចូលចិត្តការឌីហ្សាញបែបក្លាសិកៗ និងអ្នក rider ក្មេងៗដោយសាររចនាបថបុរាណរួមបញ្ចូលជាមួយគ្រឿងបង្គុំទំនើបៗ។ លើសពីនេះ ការរចនាបែបមិនស៉ាំញ៉ាំ និងទម្ងន់ស៊ុមម៉ូតូដ៏ស្រាល ធ្វើឱ្យម៉ូឌែលមួយនេះ ងាយស្រួលបើកបរមិនថាក្នុងទីក្រុង ឬ ជិះដើរកម្សាន្ត។ លើសពីនេះទៀត សម្រាប់ម៉ូឌែលនេះ អ្នកបើកបរក៏អាច Customize តាមស្ទីលរបស់ខ្លួនចូលចិត្តបានដែរ ទាំងនេះហើយធ្វើឱ្យការលក់ម៉ូតូ Hunter 350 កាន់តែកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា។

2. Reliable Performance and Comfort:
Hunter 350 ដំណើរការដោយម៉ាស៊ីន J-series 349cc ផ្ដល់ឱ្យអ្នកបើកបរនូវការជិះដ៏រលូន ហើយសុវត្ថិភាព គ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា។ បើក្រឡេកមកមើលពីការឌីហ្សាញសម្រាប់ទម្រង់អង្គុយវិញ ពិតជាផ្ដល់ផាកសុភាពដល់អ្នកបើកបរមែនទែន ទោះជិះលើផ្លូវកកស្ទះ ផ្លូវខេត្តវែងឆ្ងាយ ក៏មិនមានអារម្មណ៍ថាឆាប់ហត់នឿយដែរ។

3. Strong Service Center:
ក្រុមហ៊ុន Royal Enfield Cambodia បានបង្កើតសេវាកម្មរោងជាង/សេវាកម្មថែទាំម៉ូតូមួយនៅរាជធានីភ្នំពេញ ហើយថ្មីៗក្រុមហ៊ុនក៏បានបង្កើតសេវាកម្មរោងជាងមួយទៀតដែរស្ថិតនៅខេត្តសៀមរាបជាមួយនិងការដំណើរការសាខាលក់ទីពីររបស់ខ្លួន។ ក្រុមហ៊ុន Royal Enfield Cambodia ធានាបានថា អតិថិជនរបស់ពួកគេអាចទទួលបានសេវាកម្មថែទាំ គ្រឿងបន្លាស់ និងការប្រឹក្សាពីអ្នកជំនាញដែលអាចជឿទុកចិត្តបាន។ ចំណុចទាំងនេះហើយ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបានការពេញចិត្ត និងការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ ដោយសារជួយកាត់បន្ថយពេលវេលារង់ចាំ និងធានាថាអ្នកបើកបរអាចថែរក្សាម៉ូតូរបស់ពួកគេបានល្អប្រសើរបំផុត។

4. Affordable Price and Value for Money:
Hunter 350 ត្រូវបានជាប់ឈ្មោះជាម៉ូតូម៉ាស៊ីនកណ្តាលដែលមានតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកបើកបរនៅកម្ពុជាជាច្រើនអាចទទួលយកបាន ហើយងាកមកជិះម៉ូតូម៉ូឌែលនេះ។ ត្បិតតម្លៃសមរម្យមែនពិត តែគុណភាព និងការរចនា ស្អាត ល្អឥតខ្ចោះ លើសពីតម្លៃទៅទៀត ហើយផ្ដល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យដល់អតិថិជន។
កត្តាទាំងនេះ រួមផ្សំជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ម៉ាក Royal Enfield សម្រាប់ភាពធន់ និងបេតិកភណ្ឌ ១២៤ឆ្នាំ បានធ្វើឱ្យ Hunter 350 ក្លាយជាជម្រើសដ៏ពេញនិយមនៅក្នុងទីផ្សារម៉ូតូធំនៅកម្ពុជា៕


- Share This Post:






