ទីបំផុតប្រ៊ុយណេនឹងមិនដាក់ទោសប្រហារជីវិតដល់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ក្រោយពីមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំង
ស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រ៊ុយណេកាលពីថ្ងៃអាទិត្យ ទី ០៥ ម្សិលមិញនេះ បានពន្យារការអនុវត្តច្បាប់ថ្មី ដែលជាច្បាប់ដាក់ទោសប្រហារជីវិតដោយគប់ដុំថ្មដល់អ្នកស្រឡាញ់ភេទដូចគ្នា។ គ្រាន់តែច្បាប់នេះចេញកាលពីថ្ងៃទី ០៣ ខែមេសា ភ្លាមវាបានធ្វើឱ្យមានកំហឹងជុំវិញពិភពលោក ដែលរួមមានតារាល្បីៗដូចជា៖ លោក George Clooney និង Elton John។

ប្រ៊ុយណេបានការពារសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តច្បាប់ ដែលជាធាតុផ្សំត្រូវបានអនុម័តជាលើកដំបូងតាំងពីឆ្នាំ ២០១៤ ហើយត្រូវបានគេអនុវត្តជាដំណាក់កាលតាំងពីពេលនោះមក។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងការឆ្លើយតបដ៏កម្រមួយចំពោះការរិះគន់ដែលសំដៅដល់រដ្ឋសម្បូរប្រេងមួយនេះ ស្តេចស៊ុលតង់បាននិយាយថា ការកាត់ទោសប្រហារជីវិតនឹងមិនត្រូវបានអនុវត្តនៅក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ Syariah (SPCO) ទេ។ ទោសឧក្រិដ្ឋកម្មខ្លះបានបញ្ជាឱ្យមានទោសប្រហារជីវិតនៅប្រ៊ុយណេ រួមទាំងការធ្វើឃាតកម្ម និងការជួញដូរគ្រឿងញៀន ប៉ុន្តែគ្មានការប្រហារជីវិតណាមួយត្រូវបានអនុវត្តនោះទេចាប់តាំងពីឆ្នាំ ១៩៥៧ ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia