បញ្ហាជិះបញ្ច្រាស់ លើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ នៅតែមាន ខណៈថ្ងៃនេះសមត្ថកិច្ចឃាត់បានមធ្យោបាយបញ្ជ្រាស់ ម៉ូតូចំនួន ០៧គ្រឿង
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ២០២៥ បញ្ហាជិះបញ្ច្រាស លើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ នៅតែមានខណៈសមត្ថកិច្ចចុះអនុវត្តបានបួនសប្តាហ៍ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាស់ទិស។

តាមការបញ្ជាក់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាស់ទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១។
ជាលទ្ធផល នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់បានមធ្យោបាយបញ្ជ្រាស់ ម៉ូតូចំនួនសរុប ០៧គ្រឿងយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ដោយពុំមានការផាកពិន័យឡើយ។ ការអនុវត្តន៍ចប់សព្វគ្រប់នៅវេលាម៉ោង ០៨:១៥នាទី ថ្ងៃខែឆ្នាំដដែល៕



ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ