RAVEGROUND ត្រលប់មកជាថ្មីជាមួយនិង DJ មកពី Tomorrowland
RAVEGROUND កម្មវិធីរាំកំសាន្តដ៏អស្ចារ្យជាមួយតន្ត្រីបែប Electronic Dance Music (EDM) បានត្រលប់ មកវិញជាលើកទី ៣ ហើយបន្ទាប់ពីទទួលបានអ្នកចូលរួមនិងគាំទ្ររាប់ពាន់នាក់ ។
RAVEGROUND កាលពីឆ្នាំមុនមាន DJ ល្បីក្នុងតំបន់ជា Headliner តែលើកនេះមិនធម្មតាទេណា ដោយក្រុម EDM Cambodia នាំយកDJ ANGEMI វ័យ២២ឆ្នាំ ដ៏ស្រស់សង្ហារដែលមកពីកម្មវិធីលំដាប់ អន្តរជាតិ Tomorrowland មកសំដែងជូនទស្សនិកជនរាំកំសាន្ត ។ ហើយ RAVEGROUND ក៏នៅតែមាន DJ ល្បីក្នុងតំបន់ថែមមួយទៀតគឹក្រុម MAKE YOU FREAK ដែលល្បីខ្លាំងណាស់ខាងចាក់បទកន្ត្រាក់ អារម្មណ៍ ។ ក្រៅពីនេះក៏មិនភ្លេច DJ ក្នុងប្រទេសយើងដែរគឺ DJ MAILY ម្ចាស់ពានរង្វាន់ Pioneer Digital DJ Battle រួមជាមួយក្រុម Vutha x Yoku និង DJ LIN ដែលនឹងញ៉ាំងបរិយាកាសនៃកម្មវិធីនេះកាន់តែ កន្ត្រាក់អារម្មណ៍ជាងឆ្នាំមុនៗទៀត ។

RAVEGROUND ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ៣១ មីនា ២០១៨ នៅទីតាំងដ៏ល្អជាប់មាត់ទន្លេចតុមុខ តែម្តងគឺសណ្ឋាគារ Cambodiana ចាប់ពីម៉ោង ៤ ល្ងាចដល់ម៉ោង ១១ យប់។ សំបុត្រឆ្នាំនេះមានតំលៃជាតំណាក់កាលគឺតំលៃពិសេស
១០ ដុល្លារផុតកំណត់ថ្ងៃទី ១៥ មីនា
១៥ ដុល្លារចាប់ពីថ្ងៃទី ១៦ មីនា
២០ ដុល្លារចាប់ពីម៉ោង ៤ ល្ងាចថ្ងៃកម្មវិធី
សំបុត្រទាំងអស់សុទ្ធតែផ្ជាប់ជាមួយ Coupon ប្តូរយកភេសជ្ជៈ Heineken បានមួយដប ។ ទស្សនិកជន អាចរកជាវសំបុត្របានគ្រាន់តែបំពេញឈ្មោះតាម Link នេះដើម្បីទទួលបានការដឹកជញ្ជូនដោយឥត គិតថ្លៃ ឬក៏អាចជាវសំបុត្រតាម Link នេះតាមអនឡាញហើយប្តូរយកសំបុត្រនៅថ្ងៃ កម្មវិធី ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលមើលទំព័រ Facebook របស់ EDM Cambodia ឬក៏អាច ទាក់ទងតាមលេខទូរស័ព្ទ 010 441 394 ៕
Facebook: https://www.facebook.com/CambodiaEDM/










