ស្នងការរង ចុះត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំង ហើយណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តតាមវេនល្បាតបង្ការ បង្ក្រាប ទប់ស្កាត់ក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
យោងតាមកការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការរង ចុះត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំង ហើយណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តតាមវេនល្បាតបង្ការ បង្ក្រាប ទប់ស្កាត់ក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស ចូលរួមប្រជុំជួរត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំង ត្រូវមានអាកប្បកិរិយាទន់ភ្លន់ ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងមានក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ និងផ្សព្វផ្សាយនូវបទវិន័យកងកម្លាំងនគរបាលជាតិ។
ក្នុងនោះ លោកស្នងការរង បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តតាមវេនល្បាតបង្ការ បង្ក្រាប ទប់ស្កាត់ក្មេងទំនើង ដែលបង្កអសន្តិសុខសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងវេនប្រចាំការ ២៤ម៉ោង /២៤ម៉ោង ថែរក្សាមធ្យោបាយ សម្ភារ ម៉ូតូ-រថយន្ត និងរក្សាអនាម័យជុំវិញអគារស្នាក់នៅ៕

