ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បញ្ជាក់ថា ជនសង្ស័យដែលលួចម៉ូតូពាក់ឯកសណ្ឋានមន្ត្រីជលផល មិនមែនជាមន្ត្រីខណ្ឌជលផលឡើយ

    BY soknita February 21, 2025
    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បញ្ជាក់ថា ជនសង្ស័យដែលលួចម៉ូតូពាក់ឯកសណ្ឋានមន្ត្រីជលផល មិនមែនជាមន្ត្រីខណ្ឌជលផលឡើយ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ មានគេហទំព័រមួយបានចុះផ្សាយថា មានជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូ ពាក់អាវឯកសណ្ឋានសុទ្ធតែមន្ត្រីជលផល។ តាមការពិនិត្យរបស់ គេហទំព័រមួយនេះ និងមើលតាមរូបភាព ដែលគេហទំព័រចុះផ្សាយគឺ មិនមែនជាមន្ត្រីខណ្ឌជលផល ចំណែកឯកសណ្ឋានរបស់ជនសង្ស័យក៏មិនមែនជាឯកសណ្ឋានជលផលដែរ។

    ជាការពិតគេហទំព័រខាងលើ បានពន្លើសសាច់រឿងចង់មូលបង្កាច់បង្ខូចធ្វើអោយខូចកេរ្តិ៍ឈ្មោះ ដល់ស្ថាប័នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានខណ្ឌរដ្ឋបាលជលផលសៀមរាប ជាសេនាធិការ។ ជាក់ស្តែងសម្លៀកបំពាក់ របស់ជនសង្ស័យនោះមាន ឯកសណ្ឋាន ស្លាកសញ្ញា ឬ LOGO ជាពិសេសនៅចំហៀង ស្មាខាងឆ្វេងមានសរសេរអក្សរបញ្ជាក់ពីឈ្មោះស្ថាប័នរបស់ពួកគេ ចំណែករដ្ឋបាលជលផលមានឯកសណ្ឋាន ស្លាកសញ្ញា ឬ LOGO មានរូបសញ្ញាត្រី និងមានស្លាកដាក់ឈ្មោះមន្ត្រី និងមានបញ្ជាក់ពីស្ថាប័ន និងមុខតំណែងផងដែរ ។

    ដូចនេះក្នុងនាមមន្ទីរកសិកម្មខេត្តសៀមរាប ប្រកាសមិនទទួលស្គាល់ជនសង្ស័យដែលលួចម៉ូតូ ជាមន្ត្រី ជលផល និងគោរពជូន ឯកឧត្តមអភិបាលខេត្ត មេត្តាពិនិត្យ និងរកយុត្តិធម៌ ថ្កោលទោសនូវទង្វើរបស់ គេហទំព័រ ឥន្ទ្រីផ្លើស ញូស៍ ដែលបានចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ អំពីជនដែលពាក់ឯកសណ្ឋាន ស្លាកសញ្ញា ឬ LOGO ដែលលួចម៉ូតូប្រជាពលរដ្ឋ នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ដោយចោទ មូលបង្កាច់ថាជាមន្ត្រីជលផល។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តមអភិបាល មេត្តាពិនិត្យ និងចាត់វិធានការចំពោះ គេហ ទំព័រ ឥន្ទ្រីផ្ញើសញូស៍តាមច្បាប់ដោយក្ដីអនុគ្រោះ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay