ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីការឆបោកបន្លំថ្មីតាមរយៈ PHISHING នៅក្នុងហ្វេសប៊ុក

    BY soknita February 21, 2025
    សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីការឆបោកបន្លំថ្មីតាមរយៈ PHISHING នៅក្នុងហ្វេសប៊ុក

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកបានបង្ហោះផ្សព្វផ្សាយ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លឹមបោកបញ្ឆោត ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។

    ជាមួយគ្នានេះ នាយកដ្ឋាន បានគូសបញ្ជាក់ថា ការឆបោកបន្លំតាមរយៈ PHISHING នៅក្នុងហ្វេសប៊ុក គឺជនអនាមិកធ្វើឡើងតាមរយៈការបង្ហោះថា៖ «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់អីវ៉ាន់ដែលបាត់ក្នុងតំលៃ 8400៛ រាល់វ៉ាលី របស់យើងគឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិច។ ដឹកជញ្ជូនទូទាំង ប្រទេសការផ្តល់ជូនមានសុពលភាពតាមអនឡាញរហូតដល់ដាច់ខែបញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ »។​ បន្ទាប់មកឱ្យយើងចុចតំណភ្ជាប់ក្លែងក្លាយដើម្បីទាញយកព័ត៌មាន សម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay