ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ និងត្រួតពិនិត្យហាងកាហ្វេមួយកន្លែង ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងសិស្សសាលាប្រមូលផ្ដុំគ្នាប្រើប្រាស់បា-រីអេឡិចត្រូនិក

    BY soknita February 21, 2025
    អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ និងត្រួតពិនិត្យហាងកាហ្វេមួយកន្លែង ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងសិស្សសាលាប្រមូលផ្ដុំគ្នាប្រើប្រាស់បា-រីអេឡិចត្រូនិក

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ និងត្រួតពិនិត្យហាងកាហ្វេមួយកន្លែង ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងសិស្សសាលាប្រមូលផ្ដុំគ្នាប្រើប្រាស់បារីអេឡិចត្រូនិក។

    យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគ្នាហើយប្រើប្រាស់បារីអេឡិចត្រូនិកនៅហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងបុរីម៉មរ៉ានី គម្រោង២៥ភូមិអណ្តូងតាអន សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។

    នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឱ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងក្រោម ចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងខាងលើខណៈដែលសមត្ថកិច្ចទៅដល់ទីតាំហាងកាហ្វេនោះក្រុមក្មេងទាំងនោះបានចេញបាត់អស់ ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការណែនាំអប់រំម្ចាស់ហាង ឱ្យសហការជាមួយសមត្ថកិច្ចបើក្នុងករណីមានក្មេងសិស្សសាលាប្រមូលផ្ដុំគ្នាក្នុងម៉ោងសិក្សា ហើយប្រើប្រាស់បារីអេឡិចត្រូនិចត្រូវសហការរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay