ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ BVLGARI រៀបចំតាំងពិព័រណ៍គ្រឿងអលង្ការប្រណិតៗនៅសៀមរាប និងនាំតារាល្បីៗនៅលើពិភពលោកមក ដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា និងកិត្តិសព្ទដ៏ល្បីល្បាញរបស់អង្គរ

    BY soknita February 22, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ BVLGARI រៀបចំតាំងពិព័រណ៍គ្រឿងអលង្ការប្រណិតៗនៅសៀមរាប និងនាំតារាល្បីៗនៅលើពិភពលោកមក ដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា និងកិត្តិសព្ទដ៏ល្បីល្បាញរបស់អង្គរ

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយលើផេកផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ាកយីហោល្បី BVLGARI រៀបចំតាំងពិព័រណ៍គ្រឿងអលង្ការប្រណិតៗ នៅប្រាសាទបាយ័ន ខេត្តសៀមរាប។

    នៅក្នុងផេកផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានោ្យដឹងថាទៀតថា ដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា និងកិត្តិសព្ទដ៏ល្បីល្បាញរបស់អង្គរ BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។

    ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay