ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កង់ចំនួន ១០១៨គ្រឿង បានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប

    BY soknita February 22, 2025
    កង់ចំនួន ១០១៨គ្រឿង បានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ខបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កង់ចំនួន ១០១៨គ្រឿងត្រូវបានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប។

    ដោយកម្មវិធីមួយនេះបានរឿបចំធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការ ក្រោមមានវត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ប្រធានឡូតារីក្លឹប សិនតូសា សិងហ្គាពួរ ប្រធាន និងជាស្ថាបនិកអង្គការសុបិនសហគមន៍កម្ពុជាផងដែរ។

    លោកស្រី អភិបាលរង បានបញ្ជាក់ថា ក្រៅពីវិស័យអប់រំ វិស័យទេសចរណ៍ក្នុងខេត្តក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដែលកំពុងទាក់ទាញភ្ញៀវ ពីគ្រប់មជ្ឈដ្ឋានឱ្យចូលមកទស្សនា និងមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះវិស័យកសិកម្ម សេវាកម្ម សិប្បកម្ម មានសក្តានុពលជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ប្រកបដោយ ចីរភាពផងដែរ។ លោកស្រីបានបន្តទៀតថាពិធីចែកកង់ចំនួន ១០១៨គ្រឿង ជូនដល់សិស្សជួបការលំបាក ក្នុងខេត្តសៀមរាប ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ ក្នុងការជំរុញកុមារ យុវជនឱ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀន បានទាន់ពេលវេលា។

    គួរបញ្ជាក់ផងដែរថា លោកស្រី អភិបាលខេត្តរង ផ្ទាល់បានសំដែងនូវអំណរអរគុណ ដល់ក្រុមអង្គការ ឡូតារីក្លឹបសិនតូសាសិងហ្គាពួរ (សិង្ហបូរី) អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបាន ផ្តល់កង់ និងរៀបចំឱ្យមានពិធីចែកកង់នៅពេលនេះ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay