រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត 350 ឆ្នាំពីចក្រភពអង់គ្លេស
- BY
- Liny01
- February 22, 2025
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានប្រារព្ធកម្មវិធីសម្ពោធយ៉ាងអធឹកអធមនៅសណ្ឋាគារ Shangri-la Phnom Penh នាថ្ងៃទី 22 កុម្ភះ ដោយមានការចូលរួមជាកិត្តិយសពីលោកឯកអគ្គរាជទូតអង់គ្លេស និងអាណាព្យាបាលសិស្សជាច្រើនរូប។ លើសពីនេះ ក៏មានការចូលរួមពីសំណាក់នាយកសាលា និង លោកគ្រូ អ្នកគ្រូជាច្រើនរូបពីចក្រភពអង់គ្លេស។


រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានដើមកំណើតពីចក្រភពអង់គ្លេស ដែលមានប្រតិបត្តិការដល់ 350 ឆ្នាំមកហើយ។ សាលានឹងប្តេជ្ញាផ្តល់ការអប់រំស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ និងបើកទទួលសិស្សចាប់ពីអាយុ 2 ឆ្នាំដល់ 18 ឆ្នាំ។

RGSPP គឺជាផ្នែកសំខាន់មួយនៃបណ្តាញអន្តរជាតិរបស់ Reigate Grammar School ចែករំលែកធនធានអប់រំដែលមានគុណភាពខ្ពស់ជាមួយសាខានៅទីក្រុង ណានជីង ហាណូយ រីយ៉ាត់ សាចា ឌូបៃ កូឡាឡាំពួរ និងលើសពីនេះ សិស្សនឹងមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេ។
សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បើកទទួលចុះឈ្មោះចាប់ថ្ងៃនេះតទៅ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ ២០២៥ នាពេលខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 50% និងមានការផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល admissions@rgspp.com។
សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)។
វេបសាយ https://rgspp.com/














- Share This Post:






