អន្តរជាតិ
New Challenge!!!! បើចង់សាកអាចសាកល្បងលេងបាន តាមរយៈ Cockroach Challenge ថ្មី ដែលកំពុងតែល្បីនៅលើអ៊ីនធឺណេត
BY autoadmin
May 6, 2019
ដូចយើងដឹងហើយថា អ្នកលេងអ៊ីនធឺណេតសព្វថ្ងៃនេះតែងតែមានគំនិតប្លែកៗ ហើយពេលខ្លះប្លែកខ្លាំងទៀតផង (គួរឱ្យខ្លាច) ។ ជាក់ស្តែងថ្មីៗនេះក៏មានលេចឡើងនូវ Challenge ប្រភេទថ្មីមួយទៀត ដែលកំពុងវាយលុកយុវវ័យជំនាន់អ៊ីនធឺណេត ដែលគេដាក់ឈ្មោះថា «Cockroach Challenge» ។
ប៉ុន្តែសម្រាប់នៅស្រុកយើងដូចជាមិនទាន់មាននរណាលេង Challenge ដ៏គួរឱ្យញញើតនេះនៅឡើយទេ។

តាមដែលយើងអាចប្រាប់បាន «Cockroach Challenge» មួយនេះមានប្រភពពីគណនីបណ្តាញសង្គមឈ្មោះ Alex Aung ដែលគាត់បានយកសត្វកន្លាតមកដាក់ពីលើមុខ ជាមួយនឹង Caption ដាក់ថា «New Challenge, Can u do this?» ហើយរូបថតជាមួយនឹង Caption នោះទទួលបានការចែកចាយរហូតដល់ ១៨,០០០ ដង ។ យ៉ាងណាមិញ Challenge នេះគឺពិតជាមានអ្នកលេងច្រើនគួរសម ដោយលោកអ្នកអាចមើលបានតាមរយៈរូបភាពមួយចំនួនខាងក្រោម៖







អត្ថបទ៖ លីដា
ប្រភព៖ says