ព័ត៌មានជាតិ
សមាជិក ប.ស.ស. អាចទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើសេវានោះទេ
BY soknita
February 24, 2025
(រាជធានីភ្នំពេញ)៖ តាមករយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល តាមស្តង់ដាវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។

ចំពោះករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬក្លែងបន្លំ អាចទាក់ទងតាមលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្ដឹងតាមបណ្ដឹងអនាមិកតាមរយៈ QR Code ដែលមាននៅក្នុង Poster ខាងលើ ឬតាមដំណរភ្ជាប់ https://feedback.mlvt.gov.kh/feedback ដើម្បី ប.ស.ស. ចាត់វិធានការតាមច្បាប់ជាធរមាន៕
