ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

    BY soknita February 25, 2025
    ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEABOURN ENCORE បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ស្មើនឹង១៩សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

    មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨.ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៥៤៦នាក់ ស្រី២៧៦នាក់ ស្មើនឹង១៩សញ្ជាតិ និងមាននាវិកសរុបចំនួន ៤១៣នាក់ ស្រី ១០៥នាក់ ស្មើនឹង ៤៧សញ្ជាតិ។ នាវាទេសចរណ៍ SEABOURN ENCORE បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ២០នាទី នៅព្រឹកនេះ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃនេះ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។

    ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEABOURN ENCORE ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៣២២នាក់ British ១០៥នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ នៅពេលនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភ្ញៀវទេសបរទេសមកពីខេត្តសៀមរាប បន្តដំណើរតាមនាវាចេញពីកម្ពុជាមានចំនួន៤៩នាក់ ស្រី២៤នាក់ ស្មើនឹង៥សញ្ជាតិ។ ភ្ញៀវទេសចរទស្សនាក្នុងខេត្តព្រះសីហនុនៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាក់តោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ និងទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។

    ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay