ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេឡាជាតិសន្តិសុខសង្គម បង្ហាញ QR Code ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ពេល ទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

    BY soknita February 25, 2025
    បេឡាជាតិសន្តិសុខសង្គម បង្ហាញ QR Code ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ពេល ទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

    (រាជធានីភ្នំពេញ)៖ តាមរយៈ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹង នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បង្ហាញ QR Code ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ពេល ទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។

    តាមការបញ្ជាក់បន្ថែមរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋទទួលការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ប្រជាពលរដ្ឋអាចរាយការណ៍ភ្លាមៗមក ប.ស.ស. តាមរយៈបណ្តឹងអនាមិក ដោយគ្រាន់តែស្កែន QR Code ដែលមាននៅក្នុង Poster ខាងលើ និងត្រូវរាយការណ៍ដូចខាងក្រោម៖

    ដោយដាក់ឈ្មោះ មូលដ្ឋានសុខាភិបាល ឬបុគ្គលិកណាមួយក្នុងមូលដ្ឋានសុខាភិបាល និងបរិយាយអំពីសកម្មភាពមិនប្រក្រតី ឬ ការប្រព្រឹត្តខុសវិជ្ជាជីវៈ នៃបុគ្គលនោះ។ ចំពោះព័ត៌មានបន្ថែមអាចធ្វើទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post: