ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ អំពាវនាវ ដល់សហគ្រាស គ្រឹះស្ថាន អនុវត្តតាមវិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ក្នុងការប្រឆាំងនឹងជំងឺមិនឆ្លង

    BY soknita February 26, 2025
    ក្រសួងការងារ អំពាវនាវ ដល់សហគ្រាស គ្រឹះស្ថាន អនុវត្តតាមវិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ក្នុងការប្រឆាំងនឹងជំងឺមិនឆ្លង

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់សហគ្រាស គ្រឹះស្ថាន ឱ្យអនុវត្តតាមវិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ក្នុងការប្រឆាំងនឹងជំងឺមិនឆ្លង។

    នៅក្នុងសេចក្ដីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូន ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សុខុមាលភាព របស់កម្មករនិយោជិត ប្រឆាំងនឹងជំងឺមិនឆ្លង ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តវិធានការដូចខាងក្រោម៖

    ១. ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន

    -ត្រូវរៀបចំឱ្យមានការផ្តល់សេវាពិនិត្យ និងព្យាបាលបឋមនៅតាមសហគ្រាស គ្រឹះស្ថាន សម្រាប់ កម្មករនិយោជិតរបស់ខ្លួន

    -ជំរុញការបណ្តុះបណ្តាល និងអប់រំដល់កម្មករនិយោជិតអំពីភាពចាំបាច់នៃឥរិយាបថរស់នៅប្រកប ដោយសុខុមាលភាព ដើម្បីអាចចៀសផុតពីជំងឺមិនឆ្លងដែលបណ្តាលមកពីរបបអាហារគ្មាន សុខុមាលភាព កង្វះសកម្មភាពរាងកាយរាប់បញ្ចូលទាំងការធ្វើលំហាត់ប្រាណ ការប្រើប្រាស់ ផលិតផលថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់

    -ចាក់ផ្សាយសារសំឡេង ឬវីដេអូអប់រំ និងបិទផ្សាយផ្ទាំងព័ត៌មានអំពីវិធានការបង្ការជំងឺមិនឆ្លង នានានៅតាមទីតាំងដែលកម្មករនិយោជិតងាយមើលឃើញ ស្តាប់ឮ និងអានបាន ដូចជា នៅតាម ច្រកចេញ-ចូល ឬនៅក្នុងអគារផលិតកម្ម បន្ទប់ប្រជុំ គិលានដ្ឋាន អាហារដ្ឋាន ឬកន្លែងបរិភោគ អាហារជាដើម

    -ត្រូវផ្តល់ភេសជ្ជៈអនាម័យឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត និងត្រូវហាមឃាត់ដាច់ខាតការយក ចូលទីកន្លែងធ្វើការ ឬផ្តល់ឱ្យកម្មករនិយោជិតក្នុងម៉ោងធ្វើការនូវភេសជ្ជៈមានជាតិស្រវឹង

    -ចាត់វិធានការតាមដានស្ថានភាពសុខុមាលភាពរបស់កម្មករនិយោជិតជាប្រចាំ និងលើកទឹកចិត្តឱ្យ កម្មករនិយោជិត ប្រកាន់យកឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ដូចជាការអនុវត្តរបប អាហារសុខភាព ធ្វើសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

    ២.កម្មករនិយោជិត

    -អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព និងសុខភាពការងារផ្នែកឥរិយាបថការងារ និង វិធានការសុខាភិបាលស្តីពីឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព

    -អនុវត្តរបបអាហារសុខភាព ដោយត្រូវកាត់បន្ថយការប្រើប្រាស់អំបិល (រួមទាំង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក ផ្អក កាពិ ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង), ស្ករ, ខ្លាញ់ (ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ) ឬប្រេង នៅពេលចម្អិន ឬពេលបរិភោគអាហារ

    -កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ដូចជាគ្រឿងជ្រក់ ឬត្រាំ សាច់ក្រក ទឹកប្រហុក ត្រីងៀត និងអាហារផ្អាប់ផ្សេងៗ

    -កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានផ្ទុកជាតិស្ករច្រើន

    -កាត់បន្ថយការពិសាគ្រឿងស្រវឹងឱ្យបានជាអតិបរមា

    -ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ ដូចជាបារី បារីអេឡិចត្រូនិច និងស៊ីហ្សាជាដើម

    -ទទួលទានទឹកស្អាតឱ្យបានយ៉ាងតិច ២លីត្រ ក្នុង១ថ្ងៃ

    -ទទួលទានបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ ជំនួសអាហារកញ្ចប់ អាហារទាន់ចិត្ត ឬអាហារ កែច្នៃ ដែលមានជាតិស្ករ អំបិល ខ្លាញ់ ឬប្រេងច្រើន

    -ទទួលទានអាហារមួយចំនួន ដូចជា ស្ងោរ ឬចំហុយ ចៀសវាងអាហារបំពង ចៀន ដែលប្រើប្រាស់ ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ

    -ចូលរួមធ្វើសកម្មភាពរាងកាយឱ្យបានទៀតទាត់ តាមរយៈការលេងកីឡា ដូចជា បាល់ទាត់ វាយសី ឬបាល់បោះ និង/ឬ ការធ្វើលំហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់ ៣០នាទី ក្នុង ១ថ្ងៃ ដូចជា ដើរលឿន រត់ ហែលទឹក ជិះកង់ រាំ ការលើកទម្ងន់ ការអាវ៉ង់ យោហ្គា។ល។

    គួរបញ្ជាក់ផងងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ អនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay