ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៧នាក់ ផ្នែកអ្នកអភិវឌ្ឍកម្មវិធី និងវិស្វ័ករអភិវឌ្ឍប្រព័ន្ធ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៧ ផ្នែកអ្នកអភិវឌ្ឍកម្មវិធី និងវិស្វ័ករអភិវឌ្ឍប្រព័ន្ធ។

ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានដឹងថា ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៧ រូប មកបម្រើការងារ ពេញម៉ោងក្នុងមុខតំណែងដូចខាងក្រោម៖
– អ្នកអភិវឌ្ឍកម្មវិធី (Full Stack Developer)
– វិស្វករអភិវឌ្ឍន៍ប្រព័ន្ធ (System Engineer)
ចំពោះបេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យ ទៅតាមតួនាទី ការងារ និង គុណវុឌ្ឍ។ បេក្ខជនត្រូវចូលទៅកាន់ផតថល https://career.digitaleconomy.gov.kh/ រួច ស្កែន QR Code ដែលមាននៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យ ស្នើសុំបម្រើការងារ។ មានតែបេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងបន្តទៅ កាន់វគ្គសម្ភាសន៍ផ្ទាល់។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ វេលា ម៉ោង ១៧:០០ នាទី៕

ប្រភព៖ ក្រសួងព័ត៌មាន