ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្រួលតម្រាយខ្សែរត់ទី១C និងបន្ថែមម៉ោងរថយន្តក្រុងសាធារណៈ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street)

    BY soknita March 1, 2025
    រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្រួលតម្រាយខ្សែរត់ទី១C និងបន្ថែមម៉ោងរថយន្តក្រុងសាធារណៈ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street)

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីផ្នំពេញ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្រួលតម្រាយខ្សែរត់ទី១C និងបន្ថែមម៉ោងរថយន្តក្រុងសាធារណៈ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street) ។

    នៅក្នុងសេចក្ដីជុនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ការកែសម្រួលតម្រាយ ខ្សែរត់ និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ខ្សែទី២A ,ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍។ ក្នុងនោះ រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងគួរឱ្យកត់សម្គាល់។

    យ៉ាងណាមិញ ផ្អែកលើលក្ខខណ្ឌបច្ចេកទេស និងរដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ក្រុមការងារបច្ចេកទេសចុះសិក្សា ដោយសម្រេច កែសម្រួលតម្រាយខ្សែរត់ខ្សែទី១០ និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០នាទីយប់ ក្នុងគោលដៅបង្កើន ប្រសិទ្ធភាពនៃការផ្តល់សេវា ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ ក៏ដូចជារួមចំណែក ដល់ការជំរុញការផ្តល់សេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដោយធ្វើការកែសម្រួល ដូចខាងក្រោម៖

    ខ្សែទី១៖ ចែកជា ០២គោលដៅ។ គោលដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ និង គោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ដែលធ្វើដំណើរកាត់តាមផ្លូវជាតិ លេខ១ ចូលតំបន់បុរីប៉េងហួតបឹងស្ងោ បត់តាមវិថីរ៉ូសាតូ ដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ) បន្តដំណើរតាមវិថីក្លាស្ទ័រចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា ឆ្លងកាត់តាមស្ថាន កោះនរា ហើយកាត់តំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ឆ្លងកាត់ស្ពាននាគភ្លោះ ក្រសួងបរិស្ថាន បន្ទាប់មក បត់ឆ្វេងកាត់តាមក្រោយផ្សារទំនើបអ៊ីអនភ្នំពេញ បត់ស្តាំតាមវិថីកោះពេជ្រ បត់ស្តាំតាមមហាវិថី សម្តេចសុធារស កាត់តាមវិថីឧកញ៉ាឈុន តាមវិថីព្រះអង្គយុគន្ធរ (១៩) បត់ស្តាំតាមផ្លូវ១៧២ វិថីព្រះអង្គអេង(ផ្លូវ១៣) វិថីឧកញ៉ា អ៊ឹងប៊ុនហ៊ូវ (ផ្លូវ១០៨) វិថីព្រះអង្គយុគន្ធរ (១៩) រមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ តាមផ្លូវលេខ៤៧ រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។

    -កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): BO៤ (ខាងក្រោយផ្សាររាត្រី), B០៦ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែផ្លូវលេខ១១០), B០៧ (ចំណគផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B០៩ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវលេខ១៤០), B១០ (ចំណតសារមន្ទីរព្រះស្រីឦសានវរ្ម័នផ្លូវលេខ១០៦), B១១ (ចំណតផ្សារកណ្តាល ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤), B១២ (ចំណតផ្សារចាស់ លើ ផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B១៤ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១៦ (ខាងក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤), B២៧ (ផ្សារផេនសល), B២៨ (ផ្សារផេនសល), B២៩ (សួនវត្តបទុមវតី), ២៣០ (សួនវត្តបទុមវតី), B៣១ (មន្ទីរពេទ្យ គន្ធបុប្ផាទី២), B៣២ (មន្ទីរពេទ្យគន្ធបុប្ផាទី២), B៣៣ (ក្រោយអនុវិទ្យាល័យចតុមុខ), B៣៤ (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ), B៣៥ (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)។

    អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ដែលមានបំណងទៅដើរកម្សាន្តនៅផ្លូវថ្មើរជើង មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការបំពុលបរិស្ថាន និង រក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងទទួលបានសុវត្ថិភាព ផាសុកភាព និងលើកកម្ពស់ ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ឱ្យកាន់តែប្រសើរឡើង៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay