ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះអង្គម្ចាស់ហារី ប្រកាសដល់សាធារណ​ជនជាមួយនឹងទឹកមុខពោរពេញដោយភាពត្រេក​អរ បន្ទាប់ពី Meghan សម្រាលបានកូនប្រុសម្នាក់

    BY autoadmin May 7, 2019
    ព្រះអង្គម្ចាស់ហារី ប្រកាសដល់សាធារណ​ជនជាមួយនឹងទឹកមុខពោរពេញដោយភាពត្រេក​អរ បន្ទាប់ពី Meghan សម្រាលបានកូនប្រុសម្នាក់

    ព្រះអង្គម្ចាស់ហារី (Prince Harry) បានបង្ហាញពីសេចក្តីរីករាយរបស់ទ្រង់ ចំពោះការមកដល់នៃរាជបុត្រតូចរបស់ទ្រង់នៅក្នុងសេចក្តីថ្លែងការណ៍ទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ដែលទ្រង់បានសរសើរភរិយាថា «មិនគួរឱ្យជឿ» ទៀតផង ។ ព្រះអង្គម្ចាស់ហារីបានប្រកាសថា នាង Meghan បានផ្តល់កំណើតនៅម៉ោង ៥ និង ២៦នាទីព្រឹក ដល់កូនប្រុស ដែលមានទម្ងន់ 7lbs 3oz (៣.២គីឡូក្រាម) ដែលបានសម្រាកយឺតជាងការកំណត់មួយសប្តាហ៍មកហើយ។

    ព្រះអង្គម្ចាស់ហារីបានឱ្យដឹងថា៖ «កូនតូចនេះគឺពិតជាពិសេសខ្លាំងណាស់» «វាជាបទពិសោធដ៏អស្ចារ្យបំផុត ដែលខ្ញុំធ្លាប់បានស្រមៃ» នៅពេលដែលទ្រង់បានប្រកាសដំណឹងនេះកាលពីថ្ងៃចន្ទ បន្ទាប់ពីនាង Meghan បានសម្រាលរាជបុត្រតូចរួច។ រាយការណ៍ពីទីក្រុង Windsor ព្រះអង្គម្ចាស់ហារីបានបង្ហាញពីមោទកភាពដ៏ធំធេងរបស់ទ្រង់ និងថែមទាំងបានកំប្លែងលេងថា ទ្រង់បានសម្រាកតែ ២ម៉ោង ប៉ុណ្ណោះនៅយប់មុនពេលសម្រាល។ ទ្រង់បានឱ្យដឹងថា សមាជិករាជវង្សានុវង្សដទៃទៀតរីករាយនឹងដំណឹងនេះ ហើយទាំង Meghan និងរាជបុត្រតូចមានសុខភាពល្អធម្មតា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: