ព័ត៌មានជាតិ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង
BY soknita
March 1, 2025
(រាជធានីភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង។

តាមការបញ្ជាក់បន្ថែមរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ១៥ រូប ចូលធ្វើសច្ចាប្រណិធាននៅប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង មុននឹងចេញទៅបំពេញការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន។ ព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ១៥ រូបនេះ ជាអតីតសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕





ប្រភព៖ ក្រសួងយុត្តិធម៌