ព័ត៌មានជាតិ
អាជ្ញាធរជាតិព្រះវិហារ បង្ហាញស្ថិតិភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
BY soknita
March 3, 2025
(ខេត្តព្រះវិហារ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងពី ស្ថិតិភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានដូចខាងក្រោម៖
១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៧ ៨០៣នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៦ ០៧២នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១ ៧៣១នាក់។
២. រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៥ ៥២៤នាក់៕


ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ