ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្បួនដំរីសដ៏ស្រស់ស្អាតចំនួន ១១ក្បាល ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីគោរពថ្វាយបង្គំគាល់ព្រះមហាក្សត្រថៃ

    BY autoadmin May 7, 2019
    ក្បួនដំរីសដ៏ស្រស់ស្អាតចំនួន ១១ក្បាល ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីគោរពថ្វាយបង្គំគាល់ព្រះមហាក្សត្រថៃ

    ក្បួនដំរីសចំនួន ១១ក្បាល ដែលមានភ្លុកដ៏ស្រស់ស្អាតត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃអង្គារក្នុងទីក្រុងបាងកក ដើម្បីគោរពថ្វាយព្រះមហាក្សត្រថៃ។ ក្បួនដំរី «Kachasarn Khu Phaendin Terdthai Ong Rachan» ដែលមានន័យថា «សត្វដំរីដែលជានិមិត្តរូបនៃប្រទេស ចូលក្រាបថ្វាយបង្គំគាល់ព្រះរាជា» ត្រូវបានគេមើលឃើងថា មានការតុបតែងរំលេចយ៉ាងស្រស់ស្អាត ដែលអមជាមួយនឹងការចូលរួមពីហ្មដំរី និងអ្នកបម្រើរបស់រោងដំរីនៃនគរអយុធ្យា (Ayutthaya Elephant Palace and Royal Kraal Foundation) ។

    ពួកហ្មដំរីបានស្លៀកសំលៀកបំពាក់យ៉ាងល្អិតល្អន់បំផុតតាមប្រពៃណី ខណៈដែលពួកគេចេញដំណើរពីបញ្ជាការដ្ឋានការពារដែនដីតាមផ្លូវ Sanam Chai និងបានឈប់នៅពីមុខប្រាសាទព្រះពុទ្ធមរកត (Temple of the Emerald Buddha) ជាកន្លែងដែលពួកគេត្រូវឈប់នៅនឹងមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ។ សត្វដំរី និងអ្នកហែក្បួនទាំងនោះបានលុតជង្គង់ចុះ ដើម្បីជាការក្រាបបង្គំគោរពដល់ព្រះមហាក្សត្ររយៈពេល ១៩វិនាទី ខណៈក្រុមអ្នកហែហមបានដាក់ថ្វាយផ្កានៅចំពីមុខព្រះឆាយាល័ក្ខណ៍។ បន្ទាប់មកក្បួនដង្ហែរបានត្រឡប់ទៅកាន់បញ្ជាការដ្ឋានការពារដែនដីវិញ មុនពេលពួកគេនឹងធ្វើដំណើរត្រឡប់ទៅនគរអយុធ្យាវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: