ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយ! អតីត Freshie Boy លេខ១ ឆ្នាំ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានទទួលមរណភាព

    BY soknita March 3, 2025
    សោកស្តាយ! អតីត Freshie Boy លេខ១ ឆ្នាំ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានទទួលមរណភាព

    យោងតាមការបង្ហោះរបស់ លោក ថៃនរៈពិទូ នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អតីត Freshie Boy លេខ ១ ឆ្នាំ ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានទទួលមរណភាពហើយ ដោយមូលហេតុនៃការស្លាប់នោះពុំទាន់ដឹងនៅឡើយ។ នៅក្នុងការបង្ហោះរបស់ លោក ថៃនរៈពិទូ បានឱ្យដឹងថា «សូមប្អូនទៅឱ្យបានសុខកើតជាតិក្រោយ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត»។

    ដំណឹងនេះធ្វើឱ្យមហាជនរន្ធត់ និងស្លុតចិត្ត សោកស្តាយជាពន់ពេក សូមរំលឹកថា លោក ប៉ែន ចាន់សិទ្ធ ជាអតីត Freshie Boy លេខ១ ឆ្នាំ២០០៩ មានប្រជាប្រិយភាពខ្លាំង ទទួលបានការងារថតវីដេអូចម្រៀងកាយវិការ និងថតស្ពតពាណិជ្ជកម្មល្បីៗជាច្រើន៕

    ប្រភព៖ Pitou ThaiNorak 

    Share This Post: