ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរបញ្ច្រាសលើផ្លូវល្បឿនលឿន ត្រូវបានយកមកអប់រំ និងផាកពិន័យព្រមទាំងដកពិន្ទុបើកបរ

    BY soknita March 3, 2025
    រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរបញ្ច្រាសលើផ្លូវល្បឿនលឿន ត្រូវបានយកមកអប់រំ និងផាកពិន័យព្រមទាំងដកពិន្ទុបើកបរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរបញ្ច្រាសលើផ្លូវល្បឿនលឿន ត្រូវបានយកមកអប់រំ និងផាកពិន័យព្រមទាំងដកពិន្ទុបើកបរ។

    តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយបានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីយកមកអប់រំ ណែនាំ និងផាកពិន័យ ព្រមទាំងដកពិន្ទុបើកបរតាមនីតិវិធីជាធរមាន។

    សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវសារជាថ្មី និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាពឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay