ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន ជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៧នាក់ សម្រាប់ឆ្នាំ ២០២៥

    BY soknita March 3, 2025
    រដ្ឋបាលខេត្តប៉ៃលិន ជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៧នាក់ សម្រាប់ឆ្នាំ ២០២៥

    (ខេត្តប៉ៃលិន)៖ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាចំនួន ០៧ សម្រាប់ឆ្នាំ ២០២៥ ជាពិសេសសម្រាប់ជនពិការ បេក្ខជនជាស្ត្រី និងបេក្ខជនដែលនៅតំបន់ដាច់ស្រយាលត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់នៅក្នុងការប្រឡងប្រជែងនេះ។

    នៅក្នុងដែរ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងដល់សិស្ស-និស្សិត និងសាធារណជន ដែលមានបំណង ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៥ ជ្រាបថា រដ្ឋបាលខេត្តប៉ៃលិនបានសម្រេចឱ្យមានការជ្រើសរើសយកចំនួន ០៧ រូប សម្រាប់បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា ក្នុងសាលាខេត្តប៉ៃលិន ។

    សាធារណជន និងបេក្ខជនទាំងពីរភេទដែលមានបំណងដាក់ពាក្យជ្រើសរើសចូលបម្រើ ការងារជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខេត្តប៉ៃលិន សម្រាប់ឆ្នាំ ២០២៥ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

    ក-លក្ខខណ្ឌ នៃការជ្រើសរើស៖

    ១-មានសញ្ជាតិខ្មែរ

    ២-មានកាយសម្បទាគ្រប់គ្រាន់ សុខភាពល្អ ។ ករណីបេក្ខជនជនពិការ សាមីខ្លួនត្រូវមាន សមត្ថភាព ពិការភាពសមស្រប ដែលអាចបំពេញការងារបាន

    ៣-មិនប្រាស់ចាកសិទ្ធិខាងរដ្ឋប្បវេណី សិទ្ធិជាពលរដ្ឋ

    ៤-ជនពិការ បេក្ខជនជាស្ត្រី និងបេក្ខជនដែលនៅតំបន់ដាច់ស្រយាលត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់នៅក្នុងការប្រឡងប្រជែងនេះ។

    ខ-សំណុំលិខិតដែលត្រូវបំពេញមាន៖

    ១- ពាក្យសុំចុះឈ្មោះ

    ២- សេចក្តីចម្លងសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សាដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ

    ៣- ជីវប្រវត្តិសង្ខេបមានបិទរូបថត ៤x៦

    ៤- កិច្ចសន្យាការងារ

    ៥- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង) ចំនួន ០១ ច្បាប់

    ៦- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ថតចម្លង) ចំនួន ០១ ច្បាប់

    បេក្ខជនត្រូវយកពាក្យសុំចុះឈ្មោះ និងដាក់ពាក្យប្រឡងនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តប៉ៃលិន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅរហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ជាកាលបរិច្ឆេទចុងក្រោយ។ កាលបរិច្ឆេទសម្ភាសជ្រើសរើស រដ្ឋបាលខេត្តប៉ៃលិន និងធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ របស់សាមីខ្លួន ដើម្បីធ្វើការសម្ភាសផ្ទាល់មាត់ ។

    ចំពោះព័ត៌មានផ្សេងៗ សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស សាលាខេត្តប៉ៃលិន ឬតាមរយៈទូរស័ព្ទលេខ៖ ០៣១ ២៤៤ ៥៥ ៦៧, ០៩៦ ៧៧ ៦៦ ៥៥៧ រៀងរាល់ម៉ោងធ្វើការ ៕

    ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay