ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ តម្រូវឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ដែលធ្វើនាវាចរណ៍ក្នុងដែនដីកម្ពុជាត្រូវធ្វើការចុះបញ្ជីនាវាជាចាំបាច់

    BY soknita March 4, 2025
    ក្រសួងសាធារណការ តម្រូវឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ដែលធ្វើនាវាចរណ៍ក្នុងដែនដីកម្ពុជាត្រូវធ្វើការចុះបញ្ជីនាវាជាចាំបាច់

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ដែលធ្វើនាវាចរណ៍ក្នុងដែនដីកម្ពុជាតម្រូវឱ្យធ្វើការចុះបញ្ជីនាវាជាចាំបាច់ ដើម្បីធានាបាននូវការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

    នៅក្នុងសេចក្ដីជូណដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានពិនិត្យឃើញថា ក្នុងពេលកន្លងមកក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក និងម្ចាស់នាវាមួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការនាវាចរណ៍ តាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់បំពេញកាតព្វកិច្ចក្នុងការចុះបញ្ជីនាវាអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាននៅឡើយ។

    អនុលោមតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ តម្រូវឱ្យនាវាឆ្នេរសមុទ្រនិងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវាជាចាំបាច់។ ដើម្បីធានាបាននូវការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ការធ្វើនាវាចរណ៍ឱ្យបានត្រឹមត្រូវអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ការចូលរួមការ ការពារសុវត្ថិភាព និងបរិស្ថាននាវា ការរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងការធ្វើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងការធានាឱ្យបានតម្លាភាពនៃការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក អគ្គនាយកដ្ឋាន សូមអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវាទាំងអស់ ដែលពុំទាន់បានចុះបញ្ជីនាវា ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីនាវា នៅ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឬអង្គភាពច្រកចេញចូលតែមួយតាមបណ្តារាជធានី- ខេត្ត។

    ក្នុងករណីដែលម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវាមិនបានអនុវត្តក្នុងការចុះបញ្ជីនាវាស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន នាវានឹងត្រូវបានហាមឃាត់មិនឱ្យធ្វើនាវាចរណ៍ និងប្រតិបត្តិការដឹកជញ្ជូនតាម ផ្លូវទឹកឡើយ។

    អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សង្ឃឹមនិងមានជំនឿយ៉ាង មុតមាំថាម្ចាស់ក្រុមហ៊ុន និងម្ចាស់នាវាទាំងអស់ ចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay