ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! សាកថ្មកុំព្យូទ័រទុកចោលនៅលើពូក បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅភូមិត្រពាំងសេះ ក្រុងសៀមរាប

    BY soknita March 4, 2025
    សូមប្រយ័ត្ន! សាកថ្មកុំព្យូទ័រទុកចោលនៅលើពូក បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅភូមិត្រពាំងសេះ ក្រុងសៀមរាប

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីមួយបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ០៥គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន។

    យោងតាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៣និង៤០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ម្ចាស់ផ្ទះឈ្មោះ ខូវ សុខអេង ភេទស្រី អាយុ ៦៨ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន១ខ្នង (ខូចខាត៣០ភាគរយ) ដោយមូលហេតុបណ្តាលមកពីចៅរបស់ម្ចាស់ផ្ទះ ដាក់សាកថ្មកុំព្យូទ័រនៅលើពូក ទើបបង្កជាអគ្គិភ័យ ឆាបឆេះតែម្តង។

    ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៥គ្រឿង រថយន្តពន្លត់អគិ្គភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១រថយន្ត រថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃខែឆ្នាំដដែរ។

    សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ ០៧៨ ៧៧៣ ៧៧៤,០៩២ ៩៩៩ ៩០៦, ០៧០ ៣៤៤ ៧៦៦៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay