ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ដដឹកលើសទម្ងន់ចំនួនពីរគ្រឿងដែលគេចវាងស្ថានីយជញ្ជីង ត្រូវបានឃាត់ត្រួតពិនិត្យ និងពិន័យ

    BY soknita March 5, 2025
    រថយន្ដដឹកលើសទម្ងន់ចំនួនពីរគ្រឿងដែលគេចវាងស្ថានីយជញ្ជីង ត្រូវបានឃាត់ត្រួតពិនិត្យ និងពិន័យ

    (ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់ចំនួន ២គ្រឿង ដែលបើកគេចវាងស្ថានីយថ្លឹងជញ្ជីង ត្រូវបានសមត្ថកិច្ចឃាត់ទុក និងធ្វើការផាកពិន័យ។

    តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបបន្ថែមថា ក្រោមការដឹកនាំពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (គ.ត.ល.ទ) សហការជាមួយកម្លាំងមន្រ្តីស្ថានីយកណ្តោលដុំ បានចុះប្រតិបត្តិការឃាត់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដែលបើកបរតាមផ្លូវវាងគេចពីស្ថានីយជញ្ជីង នៅចំណុចផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន ២គ្រឿង មានបំពាក់ឡូហ្គោ SSP បានផ្ទុកទម្ងន់លើសទម្ងន់អនុញ្ញាតចន្លោះពី ៨-១៧តោន គិតជាភាគរយគឺលើសចន្លោះពី ៣២ភាគរយ-៦៨ភាគរយនៃច្បាប់អនុញ្ញាត ។

    ឯកឧត្តមប្រធានក៏បានប្រជុំណែនាំ និងក្រើនរម្លឹកដល់មន្រ្តីស្ថានីយជញ្ជីងទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវរថយន្តដឹកលើសទម្ងន់បំផ្លាញផ្លូវថ្នល់របស់យើងទាំងអស់គ្នា។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: