បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ លើជំនាញចំនួនពីរ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ លើជំនាញចំនួនពីរ។

យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ អនុវត្តតាមផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ ២០២៥ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល ២ឆ្នាំ លើជំនាញចំនួនពីរមានដូចជា៖
១- ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ
២- ជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា (ចាប់ផ្តើមចូលសិក្សានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥) ។
១- ទីកន្លែងនិងកាលបរិច្ឆេទផ្តល់ និងទទួលពាក្យ
– ការផ្តល់ពាក្យ: សាមីខ្លួនអាចទាញយកពាក្យសុំចុះឈ្មោះចូលរៀន តាមរយៈ QR ខាងក្រោម
-ទីកន្លែងទទួលពាក្យ : ច្រកចេញចូលតែមួយ (អគារប៉ុស្តិ៍យាម) នៃបណ្ឌិត្យសភានគរបាលកម្ពុជា
– កាលបរិច្ឆេទផ្តល់ពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
– កាលបរិច្ឆេទទទួលពាក្យ: ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ រៀងរាល់ម៉ោងធ្វើការ។
២- លក្ខខណ្ឌជ្រើសរើស
– ជាមន្ត្រីនគរបាលជាតិឬមន្ត្រីពន្ធនាគារ (បម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ)
– បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល
– មានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយត្រូវភ្ជាប់នូវព្រឹត្តិបត្រពិន្ទុ
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ
– មានប្រវត្តិការងារល្អ
– មានអាយុក្រោម ៤៨ឆ្នាំ (គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥)
– មានសុខភាពល្អ កាយសម្បទាមាំមួន មិនធ្លាប់មានពិរុទ្ធភាព និង
– ឆ្លងកាត់ការប្រឡងវាយតម្លៃ និងវាស់ស្ទង់សមត្ថភាព។
– ការសិក្សារៀងរាល់ៈ ថ្ងៃ ព្រហស្បតិ៍ សុក្រ និង សៅរ៍ ឬផ្សេងពីនេះតាមការកំណត់របស់បណ្ឌិត្យសភា។
-លេងទូរសព្ទទំនាក់ទំនងៈ ១- វរសេនីយ៍ទោល សុខ លីដា ០៩៧ ៣៤៤៤០៦៦/ ២- វរសេនីយ៍ទោល ប៊ិន បូ ០៧៧ ៥០០ ៥០៨៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា