មន្ទីរពេទ្យកាល់ម៉ែត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យា ផ្នែកបុគ្គលិកចុះឈ្មោះអ្នកជំងឺ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹងថា មន្ទីរពេទ្យកាល់ម៉ែត ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា លើផ្នែកបុគ្គលិកចុះឈ្មោះអ្នកជំងឺចំនួន ៦នាក់។

តាមការបញ្ជាក់របស់ មន្ទីរពេទ្យកាល់ម៉ែត បេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
– បេក្ខជន-បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ
– មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខតំណែង
– មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងភាសាបរទេស អង់គ្លេស បារាំង ឬចិន ស្ទាត់ជំនាញ
-មានសុខភាព និងកាយសម្បទាល្អ
មានរូបសម្បត្តិស្រស់សោភា ចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់
– មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
– មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត ក្នុងការងារឱ្យមានការរីកចម្រើន និងមាន ជំហរការងារស្វិតស្វាញគ្រប់កាលៈទេសៈ។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូលបម្រើ ការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត និងសញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធ នឹងជំនាញ តាមរយ:ប្រព័ន្ធតេឡេក្រាម (Telegram) https://t.me/LyThavin ។
ចំពោះថ្ងៃផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើស (ជាប់Shortlist) នឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត