ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចភូមិ១២ ខណ្ឌដូនពេញ មូលហេតុបណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារ

    BY soknita March 6, 2025
    អគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចភូមិ១២ ខណ្ឌដូនពេញ មូលហេតុបណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិ១២ ខណ្ឌដូនពេញ មូលហេតុបណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារ។

    តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា នៅវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបផ្សារបង្កជាអគ្គិភ័យ។ ចំពោះអគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៨ម៉ែត្រ X ០៦ម៉ែត្រ និងខូចខាតដំបូលប្រក់ស័ង្កសី ទំហំ ០២ម៉ែត្រ X ០៤ម៉ែត្រចំនួន ០១ផ្ទាំង។

    នៅវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay