ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ

    BY soknita March 6, 2025
    រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ

    (ខេត្តឧត្តរមានជ័យ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ។

    នៅក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចុះមកសួរសុខទុក្ខបងប្អូនកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ និង​យោធភូមិភាគទី៤ ក្នុងនោះក៏បានឆ្លៀតឱកាសមកសួរសុខទុក្ខបងប្អូនទាហានដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ នេះ ពិសេសបានអុជធូប តាមទំនៀមទម្លាប់ខ្មែរពីបុរាណនៅទីសក្ការៈដ៏ស័ក្ដិសិទ្ធិនៅលើប្រាសាទតាមាន់ធំ និងបានបួងសួងសុំសេចក្តីសុខចម្រើន ជួយបីបាច់ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជា និងសូមសន្តិភាពបន្តមានជានិច្ចនិរន្តរ៍នៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ៕

    ប្រផព៖ ក្រសួងការពារជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay