ព័ត៌មានជាតិ
ក្រសួងសាធារណការ បញ្ជាក់ថា ការសាងសង់របារកាត់ទទឹង ឬទួលបន្ថយល្បឿនលើផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍
BY soknita
March 7, 2025
កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់របារកាត់ទទឹង ឬទួលបន្ថយល្បឿនលើផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍។

យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់មាត្រា៦៣ បានចែងថា៖ ជនណាសាងសង់របារកាត់ទទឹង ឬទួលបន្ថយល្បឿន ឬវត្ថុប្រហាក់ប្រហែលពីលើផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើឧបករណ៍ដែលសាងសង់នោះចេញ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន