ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តតាកែវ បន្តរៀបចំកែលម្អសោភ័ណភាព និងសម្អាតអនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥

    BY soknita March 7, 2025
    អាជ្ញាធរខេត្តតាកែវ បន្តរៀបចំកែលម្អសោភ័ណភាព និងសម្អាតអនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២៥ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកកម្សាន្ត លំហែរ នៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រាព្ធពិធីបុណ្យទន្លេ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល សូមវិចខ្ចប់ទុកដាក់ឱ្យបានល្អ ក្រោយពេលបរិភោគរួចរាល់ ហើយប្រសិនជាបងប្អូនណានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធ ហើយនៅពេលអាជ្ញាធរចាប់បានយើងនឹងធ្វើការផាកពិន័យ។

    គួបញ្ជាក់ផងដែរថា នៅក្នុងពិធីរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឱ្យមហាជនចូលរួមលេងកម្សាន្ត រួមមាន៖

    ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ

    ២/ កីឡា រត់កម្សាន្តមហាជន ៥០០នាក់

    ៣/ កីឡា អុកចត្រង្គ មហាជន

    ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក

    ៥/ កីឡា បាល់ទះ មហាជន

    ៦/ កីឡា ប៉ូល (បេតង់) មហាជន

    ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន

    ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម

    ៩/ កីឡា គុនខ្មែរ

    ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ។

    បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay