ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ធនាគារជាតិ ប្រកាសជ្រើសរើសបុគ្គលិកក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនផ្នែក

    BY soknita March 7, 2025
    ដំណឹងល្អ!  ធនាគារជាតិ ប្រកាសជ្រើសរើសបុគ្គលិកក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនផ្នែក

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនផ្នែក។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា ឱ្យបានដឹងថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅ ធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនរូប តាមផ្នែកដូចខាងក្រោម៖

    ១/. ផ្នែកបញ្ញាសិប្បនិម្មិត (AI) /Machine Learning

    ២/. ផ្នែកបញ្ញាសិប្បនិម្មិតពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (Al in Cybersecurity)

    ៣/. ផ្នែក Penetration Testing

    ៤/. ផ្នែកគណនេយ្យ ឬធនាគារនិងហិរញ្ញវត្ថុ

    ៥/. ផ្នែកសេដ្ឋកិច្ច

    ៦/. ផ្នែកច្បាប់

    ៧/. ផ្នែកបរិយាបន្នហិរញ្ញវត្ថុ និង

    ៨/. ផ្នែកដោះស្រាយបណ្តឹងអតិថិជន។

    ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្កេន QR Code ខាងក្រោម ឬចូលទៅកានគេហទំព័រ http://recruitment.nbc.gov.kh ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការជ្រើសរើសលម្អិត និងបំពេញបែបបទ ស្នើសុំចូលរួមប្រឡងជ្រើសរើសនេះ៕

    ប្រភព៖ ធនាគារជាតិនៃកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay