ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ
BY soknita
March 8, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ មន្ត្រីឯកសារធាណៈ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។

នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ) ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ៕



ប្រភព៖ មន្ត្រីឯកសារធាណៈ