ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីក្មេងស្ទាវចូលកា-ប់មនុស្សដល់ក្នុងផ្ទះ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា​ មូលហេតុជនរងគ្រោះបានបើករថយន្តស៊ីផ្លេជាច្រើនដងដាក់ក្មេងរើសអេតចាយទើបនាំឱ្យក្រុមក្មេងខឹងក៏តាមវាយ

    BY soknita March 10, 2025
    ករណីក្មេងស្ទាវចូលកា-ប់មនុស្សដល់ក្នុងផ្ទះ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា​ មូលហេតុជនរងគ្រោះបានបើករថយន្តស៊ីផ្លេជាច្រើនដងដាក់ក្មេងរើសអេតចាយទើបនាំឱ្យក្រុមក្មេងខឹងក៏តាមវាយ

    (រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានចុះផ្សាយបំភ្លឺ ក្រោយមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះ ហើយទំនាក់ទំនងទៅលេខទូរស័ព្ទហតឡាញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែមិនមានអ្នកលើក។

    តាមរយៈការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុកឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថាមានក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះហើយតេទូរស័ព្ទលេខ (ហតឡាញ) សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ប៉ុន្តែមិនលើក។ ចំពោះករណីនេះក្រោយកើតហេតុភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

    ដោយករណីនេះជាការកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ វ៉ៃបែកកញ្ចក់រថយន្តបណ្តាលឱ្យអ្នកបើករថយន្ត ០១នាក់បែកកញ្ចក់ត្រូវរងរបួសស្រាល មូលហេតុជនរងគ្រោះបានបើករថយន្តស៊ីផ្លេជាច្រើនដងដាក់ក្មេងរើសអេតចាយ ដែលមានគ្នាប្រមាណ ៤ទៅ៥នាក់ អង្គុយនិងឈរលើផ្លូវខាងមុខស្តង់ទិញអេតចាយនាំឱ្យក្រុមក្មេងរើសអេតចាយខឹងក៏តាមវាយកញ្ចក់រថយន្តជនរងគ្រោះបណ្តាលបែកកញ្ចក់បណ្តាលឱ្យរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០៦:២០នាទីព្រឹក នៅចំណុចភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមជនសង្ស័យក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ មុនពេលដែលសមត្ថកិច្ចទៅដល់។

    បន្ទាប់មកសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភី គង់នីត ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្តតាក់ស៊ី ទីលំនៅបន្ទប់ជួល ភូមិតាងួន២ សង្កាត់កាកាបទី១។ សម្ភារខូចខាតកញ្ចក់រថយន្តចំហៀង ១ផ្ទាំង និងរបួសស្នាមឆូតចង្កេះខាងស្តាំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីចាប់ជនបង្កយកមកចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay