ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ខែមីនានេះ និង ៥ថ្ងៃ ផ្សេងទៀត

    BY soknita March 10, 2025
    រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ខែមីនានេះ និង ៥ថ្ងៃ ផ្សេងទៀត

    (ខេត្តកណ្តាល)៖ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល ធ្វើការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ខែមីនានេះ និង ៥ថ្ងៃ ផ្សេងទៀត។

    យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ការបិទចរាចរណ៍នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាង មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ដើម្បីរៀបចំស្ទូចលើកដំឡើងធ្នឹមស្ពានបេតុង អាម៉េ នៅក្នុងការដ្ឋានសាងសង់ តាមផែនការដូចខាងក្រោម៖

    – ថ្ងៃទី ១០ ទី ១៥ ទី ២៧ ខែមីនា ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថី សម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

    -ថ្ងៃទី ២០ ទី ២២ ខែមីនា ឆ្នាំ ២០២៥ បិទចរាចរណ៍ កំណាត់មហាវិថីព្រលានសម្តេចតេជោ ដោយបិទពីផ្លូវចូលផ្លូវជាតិលេខ២ ទៅមហាវិថីព្រលានសម្តេចតេជោ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

    -ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) និងផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ ទៅដល់មហាវិថី ព្រលានសម្តេចតេជោ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

    បញ្ជាក់៖ កំណាត់ផ្លូវដែលត្រូវពង្វាងចរាចរណ៍នៅក្នុងការដ្ឋានសាងសង់ មានភ្ជាប់ជូននៅក្នុងផែនទី និងមានការណែនាំផ្ទាល់នៅច្រកទីតាំងដែលបានបិទពីសមត្ថកិច្ចប្រចាំការ។

    អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួម សហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

    ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay