ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចម៉ែ ព្រះរាជូបត្ថម្ភព្រះរាជទ្រព្យផ្ទាល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា

    BY Khmernote Media May 8, 2019
    សម្តេចម៉ែ ព្រះរាជូបត្ថម្ភព្រះរាជទ្រព្យផ្ទាល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា

    ព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះជាទិវាអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយពិធីកំពុងធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

    ក្នុងនោះផងដែលថាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៕

    ប្រភព៖ Royal du Cambodge

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay