ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

    BY soknita March 10, 2025
    ដំណឹងល្អ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នឹងមានការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

    នៅក្នងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

    ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយ កម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។

    ១. មុខតំណែងដែលត្រូវជ្រើសរើស

    -ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ្ ០១ រូប

    ២. លក្ខខណ្ឌ និងលក្ខណសម្បត្តិ

    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធានការិយាល័យប្រជា- ពលរដ្ឋរាជធានីភ្នំពេញ ត្រូវមានលក្ខខណ្ឌ និងលក្ខណសម្បត្តិដូចខាងក្រោម៖

    -មានសញ្ជាតិខ្មែរពីកំណើត
    -មានអាយុចាប់ពី ៣៥ឆ្នាំ ទៅ ៦៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត

    -សញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលពាក់ព័ន្ធនឹងផ្នែកច្បាប់ ឬរដ្ឋបាល ឬផ្នែកដទៃទៀត

    -ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់

    -មានបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ ឬរដ្ឋបាល ឬផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយ ទំនាស់យ៉ាងតិច ០៣ឆ្នាំ

    -ជាបុគ្គលស្អាតស្អំ មានកេរ្តិ៍ឈ្មោះល្អ មានការគោរពរាប់អានពីសហគមន៍របស់ខ្លួន

    -មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងរាជធានីភ្នំពេញ ដែលសាមីជនមានបំណងឈរឈ្មោះ។

    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ៖

    -មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិ

    -សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

    -ព្រះសង្ឃ ឬបុព្វជិតសាសនា

    -ជនដែលត្រូវបានផ្តន្ទាទោសពីបទមជ្ឈិម ឬឧក្រិដ្ឋ ហើយមិនមាននីតិសម្បទាឡើងវិញ

    -ជនដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយ។

    ៣. តួនាទី ភារកិច្ច

    តួនាទី ភារកិច្ចនៃមុខតំណែងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកំណត់នៅក្នុងលក្ខខណ្ឌ ការងារដែលមានភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹង និងពាក្យស្នើសុំ។

    ៤. សំណុំឯកសារសម្រាប់ដាក់ពាក្យ

    -ពាក្យស្នើសុំ ០១ច្បាប់

    -ប្រវត្តិរូបសង្ខេបមានបិទរូបថត ៤x៦ ០១ច្បាប់

    -សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត ០១ច្បាប់

    -សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលថតចម្លងតាមច្បាប់ដើម ០១ច្បាប់

    -សញ្ញាបត្រ ឬវិញ្ញាបនបត្រនានា ដែលថតចម្លងតាមច្បាប់ដើម ០១ច្បាប់

    -រូបថត ៤x៦ ០២សន្លឹក

    ៥. ទីកន្លែងទទួលពាក្យ និងកាលបរិច្ឆេទឈប់ទទួលពាក្យ

    បេក្ខជនដែលមានបំណងចង់ឈរឈ្មោះជាប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ត្រូវមកទទួល ពាក្យ ឬសូមទាញយកតាមរយៈ QR Code ដែលមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ និងដាក់ពាក្យស្នើសុំនៅការិយា- ល័យលេខាធិការក្រុមប្រឹក្សារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០នាទីល្ងាច។ ការចែកពាក្យស្នើសុំ និងលក្ខខណ្ឌការងារ ការដាក់ និងការទទួលពាក្យស្នើសុំ ពុំតម្រូវឱ្យមានការបង់ប្រាក់ឡើយ។

    ៦. ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍

    ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១.៦៨៥.០០០រៀល (មួយលានប្រាំមួយរយប៉ែតសិបប្រាំពាន់រៀលគត់)។

    ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតតាមការកំណត់ របស់រដ្ឋបាលរាជធានីភ្នំពេញ។

    បេក្ខជនជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្តឱ្យដាក់ពាក្យ ឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងខាងលើនេះ។

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay