មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន នឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត និងចាត់វិធានការលើបុគ្គល ដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក
(រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន នឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត និងចាត់វិធានការលើបុគ្គលណាដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះដែរ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន នឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត ព្រមទាំងចាត់វិធានការទៅលើបុគ្គលណាដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬគោលការណ៍ប្រើប្រាស់ផ្លូវល្បឿនលឿន។ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការត្រួតពិនិត្យប្រព័ន្ធភ្លើងរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីធានាបាននូវសុវត្ថិភាពរបស់លោកអ្នក ក៏ដូចជាអ្នកដំណើរដទៃ។ ចំពោះព័ត៌មានផ្សេងៗ ឬករណីសង្រ្គោះបន្ទាន់លើផ្លូវល្បឿនលឿន អាចទំនាក់ទំនងទៅកាន់៖ ១៣៩៩ ឬ ០៩៨ ៣៣ ១៣ ៩៩/០៩២ ៣៣ ១៣ ៩៩៕


