លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តី និងអ្នកបើកបររថយន្តទូទាំងខេត្ត ប្រើប្រាស់ស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់
(ខេត្តប៉ៃលិន)៖ តាមរយៈគណនីផ្លូវការរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានបង្ហោះសារមួយដែលមានខ្លឹមសារថា៖ «ការយល់ដឹងអំពីច្បាប់ប្រើប្រាសស្លាកលេខរថយន្តកន្លងទៅ អ៊ំពូបងប្អូនជាមន្រ្តី ឬ ជា អ្នកបើកបររថយន្តបម្រើរសេវាដឹកជញ្ចូនវិស័យឯកជនទូទាំងខេត្ត មានការយល់ដឹង និងគោរពបានល្អ ហើយការគ្រប់គ្រង់ក៏មិនដែរឃើញមានប្រើប្រាស់ស្លាកលេខល្មើសបែបនេះនៅភូមិសាស្រ្តខេត្តឡើយ»។

ចំពោះមូលហេតុ ដែល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហោះសារមួយនេះឡើង ដោយសារតែបុរសម្នាក់មានឈ្មោះថា ម៉ន រស់នៅភូមិផ្សារព្រំ ខេត្តប៉ៃលិន មានមុខរបរជាអ្នករត់តាក់ស៊ី បានបាត់ស្លាកឡានរថយន្ត ហើយមិនអាចរង់ចាំធ្វើស្លាកលេខថ្មីបាន ក៏យកស្លាកលេខ ខ.ម មករត់ជាបណ្តោះអាសន្ន ព្រោះមិនចង់បាត់បង់ប្រាក់ចំណូល។ ក្រោយឃើញទង្វើខុសច្បាប់បែបនេះ លោកជំទាវ មានការភ្ញាក់ផ្អើល និង សោកស្តាយ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំយកគំរូបែបនេះមកអនុវត្តន៍តាម ព្រោះជាទង្វើខុសពីច្បាប់ទាំងស្រុង៕



ប្រភព៖ SreyMom Ban