ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាច្រើនផ្នែក

    BY soknita March 11, 2025
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាច្រើនផ្នែក

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ តាមរយៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាច្រើនផ្នែក។

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ ដូចខាងក្រោម ៖

    – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ៣រូប

    – គិលានុបដ្ឋាក ១៣រូប

    – វេជ្ជបណ្ឌិតឯកទេសវះកាត់មុខមាត់ ឆ្អឹងថ្គាម ១រូប

    – អ្នកបដិសណ្ឋារកិច្ច ២រូប

    -ឱសថការីឯកទេសវេជ្ជជីវសាស្ត្រ ១រូប

    – ភ្នាក់ងារបញ្ជូនជំងឺ ៣រូប

    – អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ២រូប

    ចំពោះបេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -មានសញ្ញាបត្រតាមជំនាញ (លើកលែងភ្នាក់ងារបញ្ជូនជំងឺ)

    -អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងចេះកុំព្យូទ័រ (លើកលែងភ្នាក់ងារបញ្ជូនជំងឺ)

    -ធ្លាប់មានបទពិសោធន៍ការងារ (រឹតតែប្រសើរ)

    -សុខភាពល្អ និងកាយសម្បទាមាំមួន

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    ដោយឡែក បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    -ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំចូលបំរើការងារ (CV និង Cover letter)

    -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត (ថតចម្លង)

    -សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រតាមជំនាញ (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ) (លើកលែងភ្នាក់ងារបញ្ជូនជំងឺ)

    -ឯកសារពាក់ព័ន្ធផ្សេងៗ

    សូមយកពាក្យមកដាក់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay