ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង កំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ ២០២៥ បណ្ដើរៗហើយ

    BY soknita March 14, 2025
    ខេត្តបាត់ដំបង កំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ ២០២៥ បណ្ដើរៗហើយ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ខេត្តបាត់ដំបងកំពុងរៀបចំភ្លើងពណ៌លម្អក្នុងទីក្រុងដើម្បីត្រៀមបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ ២០២៥ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយនិងស.ស.យ.ក ខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ។ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ ២០២៥ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ហើយនិងបញ្ចប់ក្នុងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។

    តាមក្រុមការងារអគ្គិសនីបាត់ដំបង បានឱ្យដឹងថា ការរៀបចំនេះនិងពន្លឿនឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឈានចូលមកដល់ ហើយការរៀបចំតុបតែងលម្អឆ្នាំនេះគឺមានលក្ខណៈប្លែកខ្លាំងទាក់ទាញ់ខុសពីឆ្នាំមុនៗ។ ក្រុមការងារអគ្គិសនីបាត់ដំបងបានបញ្ជាក់ទៀតថាការតុបតែងភ្លើងលម្អនេះមានទីតាំងចាប់ពីស្ពាន ១៣មករា រហូតមកដល់ស្ពានសម្តេចក្រឡាហោមសខេង។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ ២០២៥ នេះឡើង ដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក្ត ពស ២៥៦៩ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈ ការចូលរួម រៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ ឱកាសឱ្យយុវជន ចូលរួមដោយ ស្ម័គ្រចិត្តនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពី វប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានដឹង។

    ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ២០២៥ មានការរៀបចំកម្មវិធីជាច្រើនដូចជា៖ ពិពរណ៌ទូទៅ ការដាក់តាំងលក់ផលិតផល ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក, តំបន់ ត្រជាក់ចិត្ត តំបន់ភូមិយើង, ការតាំងពីពិពរណ៌ភូមិមួយ ផលិតផលមួយ, ល្បែងប្រជាប្រិយ៍ខ្មែរ, តំបន់ទស្សនីយ៍ភាពសិល្បៈ, តន្រ្តីសម័យ, តំបន់សាសនា។ល។

    ដូច្នេះសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា យុវជន យុវនារី ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកលេងកម្សាន្តសប្បាយ ជាមួយព្រឹតិ្តការណ៍សង្រ្កាន្តបាត់ដំបង ២០២៥ ដោយក្តីសោមនស្សរីករាយ ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងសូមជួយថែរក្សាអនាម័យបរិស្ថានអោយបានគ្រប់ៗគ្នាផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay