ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ២ម៉ឺន ទូទាំងប្រទេស

    BY soknita March 14, 2025
    ១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ២ម៉ឺន ទូទាំងប្រទេស

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង ២ម៉ឺនសេវា។

    លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង៩ពាន់ក្បាល លិខិតធ្វើដំណើរជាង ១ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៣ពាន់ក្បាល សៀវភៅគ្រួសារជាង ៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង៨ពាន់សន្លឹក។

    បើតាមលោក ទូច សុឃៈ សេវាលិខិតឆ្លងដែនមានផ្ដល់នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។ សម្រាប់សេវាលិខិតធ្វើដំណើរសេវា ផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។ ចំពោះសេវាសៀវគ្រួសារផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។

    ដោយឡែកចំពោះសេវាអត្តសញ្ញាណប័ណ្ណធ្វើនៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay