ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសម្របសម្រួលជួយសង្គ្រោះអ្នករបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ

    BY soknita March 17, 2025
    តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសម្របសម្រួលជួយសង្គ្រោះអ្នករបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ

    (ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសម្របសម្រួលជួយសង្គ្រោះអ្នករបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ។

    ក្រោយទទួលបានដំណឹងនៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ) នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលក្នុងការជួយសង្គ្រោះអ្នករបួសធ្ងន់ ស្រាលជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ។

    ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់លើគេហទំព័ររបស់ឯកឧត្តម​ថា “សូមបងប្អូនសាច់ញាតិនៅខេត្តស្វាយរៀងកុំបារម្ភ​ អ្នកក្រឡាប់ឡាននៅតំបន់គិរីរម្យពួកគាត់មកស្នាក់នៅមន្ទីរពេទ្យខេត្ត​ដោយមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូពេទ្យ។”

    ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច និងឧទ្យានុរក្ស ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សម្របសម្រួល និងជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay