ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបញ្ជូនមន្រ្តីនគរបាលដែលប្រព្រឹត្តល្មើសវិន័យ ទៅធ្វើការនៅព្រំដែនរយៈពេលពី ៣ ទៅ ៦ខែ ហើយករណីខ្លះនឹងបន្ថយទាំងស័ក្ដិ

    BY soknita March 17, 2025
    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបញ្ជូនមន្រ្តីនគរបាលដែលប្រព្រឹត្តល្មើសវិន័យ ទៅធ្វើការនៅព្រំដែនរយៈពេលពី ៣ ទៅ ៦ខែ ហើយករណីខ្លះនឹងបន្ថយទាំងស័ក្ដិ

    (រាជធានីភ្នំពេញ)៖ តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា មន្រ្តីនគរបាលដែលប្រព្រឹត្តល្មើសវិន័យ នឹងត្រូវបញ្ជូនទៅធ្វើការនៅព្រំដែនរយៈពេលពី ៣ ទៅ ៦ខែ ហើយករណីខ្លះនឹងបន្ថយទាំងស័ក្ដិ។

    ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខាងនេះនៅក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការនិង បង្ក្រាបសកម្មភាពចលាចល វគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តមភាពកម្ពុជា-វៀតណាម។

    ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ដល់ការណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី ៣ ទៅ ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ។ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។

    ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងដូច្នេះថា៖ «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ »៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay